កម្មវិធីអាហារូបករណ៍ Indonesian AID (TIAS) ប្រចាំឆ្នាំ២០២៦

🎓 សិក្សានៅប្រទេសឥណ្ឌូណេស៊ីជាមួយកម្មវិធីអាហារូបករណ៍ Indonesian AID (TIAS) ប្រចាំឆ្នាំ២០២៦

រដ្ឋាភិបាលឥណ្ឌូណេស៊ីពេលនេះកំពុងផ្តល់ជូនអាហារូបករណ៍តាមរយៈកម្មវិធី Indonesian AID (TIAS) សម្រាប់ពលរដ្ឋខ្មែរ ដើម្បីបន្តការសិក្សាថ្នាក់ឌីប្លូម បរិញ្ញាបត្រ និងអនុបណ្ឌិត នៅសាកលវិទ្យាល័យឈានមុខគេ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។

📌 ចំណុចសំខាន់ៗក្នុងការទទួលបានអាហារូបករណ៍គឺ៖

✔ ពលរដ្ឋកម្ពុជា

✔ មន្ត្រីរាជការ ឬត្រូវបានណែនាំ/ចាត់តាំងដោយរដ្ឋាភិបាល

✔ មានឆន្ទៈក្នុងការវិលត្រឡប់មកប្រទេសខ្លួនវិញ និងបម្រើប្រទេសរបស់ខ្លួន បន្ទាប់ពីបញ្ចប់ការសិក្សា

អាហារូបករណ៍ដែលមានមូលនិធិពេញលេញរួមមានការផ្តល់ជូន៖

✨ ថ្លៃសិក្សា

✨ ប្រាក់ឧបត្ថម្ភប្រចាំខែ

✨ ថ្លៃសំបុត្រយន្តហោះទៅមកអន្តរជាតិ

✨ ធានារ៉ាប់រងសុខភាព

✨ ការគាំទ្រផ្នែកស្នាក់នៅ និងការតាំងទីលំនៅ

✨ ការបណ្តុះបណ្តាលភាសាឥណ្ឌូណេស៊ី និងភាសាអង់គ្លេស

✨ ការគាំទ្រផ្នែកស្រាវជ្រាវ និងសិក្សា

TIAS មានគោលបំណងអភិវឌ្ឍធនធានអ្នកដឹកនាំនាពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសឥណ្ឌូណេស៊ី និងប្រទេសដៃគូ។ អ្នកស្នើសុំ និងទទួលបានអាហារូបករណ៍ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ បន្ទាប់ពីបញ្ចប់ការសិក្សារបស់ពួកគេ។

📅 រយៈពេលដាក់ពាក្យ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ – ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦

📌 សូមកុំឱ្យឱកាសនេះកន្លងផុតទៅ ដើម្បីកសាងភាពជាអ្នកដឹកនាំ និងកសាងបណ្តាញជាសកលរបស់អ្នក តាមរយៈបទពិសោធនៃការជួបប្រទៈនឹងវប្បធម៌ដ៏សម្បូរបែបរបស់ឥណ្ឌូណេស៊ី។

🔗 ស្វែងយល់បន្ថែម និងដាក់ពាក្យតាមរយៈគេហទំព័រផ្លូវការ៖

https://tias.kemenkeu.go.id

📩 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

pensosbud.phnompenh@kemlu.go.id